Friday, July 8, 2016

Ask by myself

សួរខ្លួនអ្នកថា​ ៖ តើអញមានការទទួលខុសត្រូវពេញលេញហើយឬនៅចំពោះតួនាទីរបស់ខ្លួន ?

Rice in Cambodia



       ស្រូវមានតួនាទីយ៉ាងសំខាន់  ក្នុងការទ្រទ្រង់ដល់ការរស់រានមានជីវិត  សម្រាប់ប្រជាពលរដ្ឋប្រមាណជិតពាក់កណ្ដាលនៅក្នុងពិភពលោក  ស្ទើរទាំងស្រុងនៅទ្វីបអាស៊ី និងជាអាហារចម្បង និងចាំបាច់បំផុតសម្រាប់ប្រទេសកម្ពុជា  សម្រាប់ប្រជាពលរដ្ឋកម្ពុជាស្រូវអង្ករ ឬបាយគឺជាប្រភពផ្ដល់ថាមពលរហូតដល់ប្រមាណពី៦០ ទៅ ៧០ ភាគរយនៃបរមាណកាឡូរីចាំបាច់។  នាឆ្នាំ ២០០៤ តម្រូវការអង្ករប្រចាំឆ្នាំ សម្រាប់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗមានចំនួនប្រមាណ ១៤៣ គីឡូកា្រម ដែលនេះជាបរិមាណច្រើនជាងគេលេខបី បន្ទាប់ពីប្រទេសភូមា និងឡាវ។